រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមចែកសម្ភារៈប្រយុទ្ធប្រឆាំជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំតាតៃ មណ្ឌលសុខភាព និងអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសំណេះសំណាល ជាមួយនឹងបងប្អូនអតីតយុទ្ធជន និងចាស់ជរា ស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (298)

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមចែកសម្ភារៈប្រយុទ្ធប្រឆាំជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលឃុំតាតៃ មណ្ឌលសុខភាព និងអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសំណេះសំណាល ជាមួយនឹងបងប្អូនអតីតយុទ្ធជន និងចាស់ជរា ស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថាអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគទាំងអស់នេះ បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា និងដោយមានការអនុញ្ញាតិពីលោកជំទាវអភិបាលខេត្ត ក៏បាននាំយកសម្ភារៈ និងអំណោយទាំងនេះ មកប្រគល់ជូន រដ្ឋបាលឃុំ មណ្ឌលសុខភាព ចាស់ជរា និងបងប្អូនអតីតយុទ្ធជន នាពេលនេះ ហើយលោកជំទាវក៏បានផ្ដាំផ្ញើ ដល់បងប្អូនទាំងអស់កុំអោយមានការធ្វេសប្រហែសអោយសោះ ចំពោះជម្ងឺកូវីដ-១៩ បើទោះបីថាកម្ពុជាយើង មិនករណីឆ្លងថ្មី និងទទួលបាមការព្យាបាលជាសះស្បើយករណីច្រើនរួចមកហើយក៏ដោយ ក៏ត្រូវរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនជាប្រចាំ ហើយក្នុងនាមថ្នាក់ដឹកនាំខេត្តក៏មិនដែលភ្លេចបងប្អូនអតីតយុទ្ធជនដែរ គឺតែងតែយកចិត្តទុកដាក់តាមរយៈការជួយឧបត្ថម្ភផ្សេងៗ តាមរយះ ថ្នាក់ភូមិ ឃុំ និងស្រុកផងដែរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន