រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក​ ណឹម​ ភិរម្យ​ អភិបាលរងស្រុក​ បានអមដំណេីរ​ ឯកឯកឧតម​ លី​ សារ៉េត​ ​ ឯកឧត្តម​ ដួង​ សាវឿន​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងលោក​ អ៊ុក​ ភ័ក្ត្រា​ អភិបាលរងខេត្ត​ ផ្តល់អំណោយជូននិវត្តជន​ និងប្រជាការពារភូមិ​ នៅភូមិព្រែកខ្សាច់

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (251)

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោក ណឹម ភិរម្យ អភិបាលរងស្រុក ដឹកនាំមន្ត្រីសាលាស្រុក ០២រូប បានចូលរួមជាមួយក្រុមកាងារថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តម លី សារ៉េត និងឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក អ៊ុក ភ័ក្រ្តាអភិបាលរងខេត្ត បានផ្តល់អំណោយដល់និវត្តជន ចំនួន ០៥ រូប ដោយម្នាក់ៗ ទទួលបាន អង្ករ ២៥គ.ក គ្រឿងឧបភោគបរិភោគ និងថវិកា ម្នាក់ ចំនួន ៥០,០០០រៀល នឹងផ្តល់ជូនអំណោយរបស់រដ្ឋបាលខេត្ត មានដូចជា ជែលលាងដៃ សាប៊ូ វ៉ែតា ស្រោមដៃ ម៉ាស់ ប្រគល់ជូនរដ្ឋបាល់ឃុំព្រែកខ្សាច់ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឃុំ ។
ក្រុមការងារខេត្ត បានផ្តល់ថវិកា ចែកជូនប្រជាការពារភូមិ ចំនួន ៤០០,០០០ រៀល។
ហើយក្រុមការងារ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជីវករ លក់ដូរ ក្នុងភូមិព្រែកខ្សាច់ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 52 នាទីមុន