រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយនូវគម្រោងអភិវឌ្ឍន៍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម នាំចូល ៧០០មេហ្គាវ៉ាត់ ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ភូមិថ្មស និង ភូមិចម្លងគោ ឃុំថ្មស

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (247)

16/05/2020 (2:00pm)
=========================
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយនូវគម្រោងអភិវឌ្ឍន៍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម នាំចូល ៧០០មេហ្គាវ៉ាត់ ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ភូមិថ្មស និង ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សមាសភាពចូលរួមមាន÷
ក្រុមការងារស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំថ្មស លោកមេប៉ុស្តិ៍នគរបាលឃុំថ្មស មន្រ្តីឧទ្យានជាតិបូទុមសាគរ មេភូមិថ្មស មេភូមិចម្លងគោ តំណាងក្រុមហ៊ុនRoyal Group តំណាងក្រុមហ៊ុនKhmer Foubdation Appraisal Co.,Ltd(ក្រុមហ៊ុនឯកជនឯករាជ្យ) និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ

១.ផ្សព្វផ្សាយលិខិតលេខ ០២ ប្រកព ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០
២.ផ្សព្វផ្សាយលិខិតលេខ ០១៧ ប.ស្ថ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ របស់ក្រសួងបរិស្ថាន ស្ដីពីចុះសិក្សាពិនិត្យទីតាំងជាក់ស្ដែង លើគម្រោងអភិវឌ្ឍន៍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម នាំចូល៧០០មេហ្គាវ៉ាត់ ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ភូមិថ្មស និង ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group សហការជាមួយ ក្រុមហ៊ុន Sinosteel
៣.ផ្សព្វផ្សាយសេចក្ដីលេខ ០២៨ សសរ.ប.ស្ថ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ដីពីការបង្កើតគណៈកម្មការចម្រុះ ដើម្បីដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធនឹងទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម នាំចូល ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Royal Group ក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ
៤.ផ្សព្វផ្សាយសេចក្ដីលេខ ០៣៧ សសរ.ប.ស្ថ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការបង្កើតអនុគណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធនឹងទីតាំងសម្រាប់គម្រោងអភិវឌ្ឍន៍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម នាំចូល ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Royal Group ក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០
May 16, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 នាទីមុន