រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តមនាយឧត្តមសេនីយ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង(អ.គ.ក.) បានអញ្ជើញដឹកកិច្ចប្រជុំអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (398)

ឯកឧត្តមនាយឧត្តមសេនីយ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង(អ.គ.ក.) បានអញ្ជើញដឹកកិច្ចប្រជុំអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថា អនុប្រធាន សមាជិក អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ទាំងអស់សុទ្ធតែជាសេនាធិការឲ្យគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ មានភារកិច្ចសិក្សាស្រាវជ្រាវ និងចូលរួមរាល់ដំណើរការ ពិនិត្យ សម្រេច លើការរៀបចំប្លង់ទីតាំងរួម ប្លង់ស្ថាបត្យកម្ម អង្គការរចនាសម្ព័ន្ធ ប្លង់សាងសង់ ប្លង់បំពាក់គ្រឿងសម្ភារៈ តុបតែង និងថវិកាចំណាយ។ ជាមួយនឹងការស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុសំរាប់ការសាងសង់ ចងក្រងបញ្ជីឈ្មោះកម្លាំងសមាហរណកម្ម សម្រាប់ជាឯកសារសិក្សាស្រាវជ្រាវបន្ថែម បង្ហាញរំលេចសមទ្ធិផល ឈ្នះ ឈ្នះ បន្ទាប់ពីការសាងសង់។ ត្រូវចូលរួមកិច្ចប្រជុំ និងធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនគណៈសាងសង់វិមាន ឈ្នះ ឈ្នះ ព្រមទាំងអនុវត្តភារកិច្ចផ្សេងៗដែលប្រធានប្រគល់ជូនធ្វើយ៉ាងណាឱ្យការសាងសង់វិមាន ឈ្នះ ឈ្នះ សម្រេចបានល្អប្រសើរទៅតាមផែនការដែលបានគ្រោងទុក ជាសមិទ្ធផលថ្មីបន្ថែមទៀត នៅក្នុងទឹកដីខេត្តកោះកុង៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន