រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៤ របស់ខ្លួន នៅសាលាឃុំកោះកាពិ ។

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (288)

ស្រុកកោះកុង ៖ នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:៣០នាទីរសៀល រដ្ឋបាលឃុំកោះកាពិបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៤ ក្រោមការដឹកនាំដោយលោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ សមាសភាពចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កងទ័ពប្រចាំឡាំដាំ នគរបាលព្រំដែនទឹកប្រចាំឡាំដាំ ប៉ុស្ដិ៍សុខភាពឃុំ នាយកសាលាបឋម លោកមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃរដ្ឋបាលឃុំកោះកាពិ នៅសាលាឃុំកោះកាពិ ដែលមានការប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាឃុំចូលរួម

២- ពិភាក្សា និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៣

៣- ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំខែឧសភា

៤- បញ្ហាផ្សេងៗ

៥- បិទកម្មវិធី

ប្រភព៖ សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 11 នាទីមុន