រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលឃុំកោះកាពិ លោក​ ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំ បានដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលឃុំ ចូលរួមពិធីបុណ្យសពលោក សាយ ឆន ។

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (236)

ស្រុកកោះកុង ៖ នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨៖៣០ នាទីយប់ លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការចំណុះរដ្ឋបាលឃុំកោះកាពិ ចូលរួមរំលែកទុក្ខបុណ្យសពលោក សាយ ឆន ត្រូវជាឪពុកក្មេកលោក ហេង ស៊ុយ សមាជិកភូមិ១ និងជាប្រធានសហគមន៍កោះកាពិ ដែលទទួលមរណភាព ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ ។ ព្រមទាំងបាននាំយក នូវបច្ច័យមួយចំនួនចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពផងដែរ ។

ប្រភព៖ សន សេង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 35 នាទីមុន