រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រោមការផ្ដួចផ្ដើមរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បាននាំយកសម្ភារៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ និងគ្រឿងឧបភោគ បរិភោគ របស់រដ្ឋបាលខេត្ត ដែលជាអំណោយសប្បុរសជន ទៅចែកជូនរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាព អតីតយុទ្ធជន និងចាស់ជរានៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (258)

ក្រោមការផ្ដួចផ្ដើមរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បាននាំយកសម្ភារៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ និងគ្រឿងឧបភោគ បរិភោគ របស់រដ្ឋបាលខេត្ត ដែលជាអំណោយសប្បុរសជន ទៅចែកជូនរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាព អតីតយុទ្ធជន និងចាស់ជរានៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នៅក្នុងកម្មវិធីនេះផងដែរ លោកប្រធានក្រុមការងារ បានពាំនាំប្រសាសន៍ របស់លោកជំទាវអភិបាលខេត្ត ផ្ដាំសួរសុខទុក្ខបងប្អូន អ៊ុំ ពូ មីង អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំ សូមអោយថែរក្សាអនាម័យ សុខភាព ជាពិសេសត្រូវប្រុងប្រយ័ត្ន និងបង្ការជំងឺកូវីដ ១៩ អោយបានជាប់ជាប្រចាំ និងជួយផ្សព្វផ្សាយបន្តទៅបងប្អូននៅក្នុងសហគមន៍ អោយបានដឹងគ្រប់ៗគ្នានូវជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនេះទៀត ក្នុងនាមលោកជំទាវ ថ្នាក់ដឹកនាំខេត្តផ្សេងទៀត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋានឃុំ ភូមិ គឺតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ និងនៅគៀកបងប្អូន ជួយដោះស្រាយបញ្ហា ការកង្វល់ របស់បងប្អូនជានិច្ច។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 នាទីមុន