រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចពិភាក្សា ស្តីពីការសម្របសម្រួល និងជំរុញការអនុវត្តការការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រតាមការស្នើសុំ អំឡុងពេលកូវីដ-១៩

ដោយ ហេង គីមឆនចំនួនទស្សនា (231)

ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ បានដឹកនាំក្រុមការងារ ក្រសួងផែនការ ដើម្បីជួបពិភាក្សាជាមួយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ស្តីពីការសម្របសម្រួល និងជំរុញការអនុវត្តការការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រតាមការស្នើសុំ អំឡុងពេលកូវីដ-១៩ ឱ្យបានសម្រេច៖ (១) តំបន់ជនបទឱ្យបានចប់សព្វគ្រប់ មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (២) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ ខែមិថុនា ឆ្នាំ២០២០ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់សម្រាប់ ផ្តល់អន្តរាគមន៍ឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាជនក្រីក្រ និង ប្រជាជនរងគ្រោះ ដោយសារកូវីដ-១៩។ លោកជំទាវ អភិបាលបានណែនាំឱ្យបង្កេីតក្រុមការងារចំពោះកិច្ច ដេីម្បីជំរុញការងារនេះ ឱ្យស្រេចបានតាមកាលកំណត់ ជាពិសេស នឹងជំរុញឱ្យអភិបាលក្រុង ស្រុក ចុះជាប់ ដេីម្បីឱ្យការងារសម្រេចបានប្រកបដោយគុណភាព តម្លាភាព ជូនរាជរដ្ឋាភិបាល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន