រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ស្រុក ចុះផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី ជំងឺCovid-19

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (213)

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទីព្រឹក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានដឹកនាំសមាជិក និងក្រុមការងារយុវជន ស.ស.យ.ក ស្រុក ចំនួន ០៩ នាក់ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង យល់ដឹងអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី ជំងឺ Covid-19 និងក្រុមគ្រួសារ និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ លោកប្រធានក៏បានមានមតិបន្ថែមថាទោះបីបច្ចុប្បន្ន ប្រទេសយើងមិនមានការរីករាលដាលច្រើនដូចប្រទេសគេក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវមានការធ្វេសប្រហែសដែរ ដូចនេះសូមបងប្អូនយើងរួមគ្នាការពារ និងថែសុខភាពខ្លួនឯងឱ្យបានល្អប្រសើរជានិច្ច ជាពិសេសសូមបងប្អូនជួយសហការ និងផ្តល់ជាដំណឹងដល់អាជ្ញាធរ ប្រសិនបើមានជនប្លែកមុខចេញ-ចូលក្នុងមូលរបសខ្លួន។

អត្ថបទ៖ សន សេង

រូបភាព៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន