រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា សូវី អភិបាល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ដឹកនាំក្រុមការងារអនុសាខាស្រុក ចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋនិងចាស់ជរា នៅភូមិកោះកុងក្នុង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (145)

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១:០០ នាទីព្រឹក លោក ជា សូវី អភិបាល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ស្រុក និងក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ចុះជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាជូនប្រជាពលរដ្ឋ និងចាស់ជរាចំនួន ០៥គ្រួសារ នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីថៃ ១កេះ ត្រីខកំប៉ុង ១ឡូ ទឹកត្រី ១ដប ទឹកស៉ីអ៉ីវ ១ដប ស្ករស ១គីឡូក្រាម អំបិល ១ថង់ ប៊ីចេង ១កញ្ចប់ ។ សមាសភាពចូលរួមមាន លោកស្រីអនុប្រធាន សមាជិកគណៈកម្មាធិការ និងគណៈកិត្តយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក អធិការនគរបាលស្រុក ប្រធានមណ្ឌលសុខភាពត្រពាំងរូង ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំត្រពាំងរូង និងមេភូមិកោះកុងក្នុង សរុប ៣៣នាក់ ស្រី ០៦នាក់។

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន