រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយ និងសម្ភារ:សម្រាប់ជួយទ្រទ្រង់យុទ្ធនាការប្រយុទ្ធនិងជំងឺកូវីដ-១៩ ដល់រដ្ឋបាលស្រុកមណ្ឌលសីមា ក្រុមប្រឹក្សាឃុំពាមក្រសោបក្រសោប ក្រុមប្រឹក្សាឃុំទួលគគីរ ប៉ុស្តិ៍សុខភាពតាចាត និងអតីយុទ្ធជន ចំនួន ១០ គ្រួសារ ។

ដោយ រដ្ឋបាលស្រុកមណ្ឌលសីមាចំនួនទស្សនា (108)

ថ្ងៃសុក្រ ០១កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក-លោកស្រីសមាជិកក្រុមប្រឹក្សា បានអមដំណើរ ឯ.ឧ កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយ និងសម្ភារ:សម្រាប់ជួយទ្រទ្រង់យុទ្ធនាការប្រយុទ្ធនិងជំងឺកូវីដ-១៩ ដល់រដ្ឋបាលស្រុកមណ្ឌលសីមា ក្រុមប្រឹក្សាឃុំពាមក្រសោបក្រសោប ក្រុមប្រឹក្សាឃុំទួលគគីរ ប៉ុស្តិ៍សុខភាពតាចាត និងអតីយុទ្ធជន ចំនួន ១០ គ្រួសារ ។ អំណោយនិងសម្ភារ:រួមមាន ៖ 

– រដ្ឋបាលស្រុកមណ្ឌលសីមាទទួលបាន ៖ ទឹកអាល់កុល ចំណុះ ៥ លិត្រ ០១ ប៊ីដុង និងជែលលាងដៃ ១៥ លិត្រ ។ 

– រដ្ឋបាលឃុំនីមួយៗទទួលបាន ៖ ជែលលាងដៃដបតូច៤០ដប វ៉ែនតា១០ដើម ម៉ាស់ពាក់ធម្មតា ២០ ប្រអប់ សាប៊ូដុំលាងដៃ១០ដុំ ជែលលាងដៃចំណុះ២៩០មីលីលិត្រ០៦ដប ទឹកអំបិល ១០ ដប ថ្នាំសម្លាប់មេរោគ ២ ដប និងថ្នាំសម្លាប់មេរោគស្ងួត ០២ ដប ។ 

– ប៉ុស្តិសុខភាព/មណ្ឌលសុខភាព ទទួលបាន ៖ ម៉ាសពទ្យ ៣០ម៉ាស ស្រោមដៃពេទ្យ ១០ ថ្នាំសម្លាប់មេរោគ ២ ដប និងថ្នាំសម្លាមេរោគស្ងួន ២ ដប ។ 

– អតីតយុទ្ធជន១០គ្រួសារ ដោយមួយគ្រួសារ ៗ ទទួលបាន ៖ អង្ករ២៥ គីឡូក្រាម ០១ បាវ មី ០១ កេស ត្រីខកំប៉ុង ០១ យួរ ទឹកក្រូចកំប៉ុង ០១ កេស ទឹកបរិសុទ្ធវីតាល់ ១ កេស ថវិកា ៤០,០០០ រៀល ( ថវិកាផ្ទាល់ខ្លួន របស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ) ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 14 នាទីមុន