រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឡុច ភិរ័ក្ស នាយករងសាខា និងក្រុមការងារ រួមជាមួយ លោកស្រី ទួន ហាទីម៉ា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកស្រែអំបិល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសម្ភារ ថវិកាមួយចំនួន ចូលរួមបុណ្យសព លោក ឆាយ វុធ មេឃុំជីខលើ (ក្រុមការងារកាកបាទក្រហមឃុំជីខលើ) ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០។

ដោយ ហេង គីមឆនចំនួនទស្សនា (174)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ លោក ឡុច ភិរ័ក្ស នាយករងសាខា និងក្រុមការងារ រួមជាមួយ លោកស្រី ទួន ហាទីម៉ា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកស្រែអំបិល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសម្ភារ ថវិកាមួយចំនួន ចូលរួមបុណ្យសព លោក ឆាយ វុធ មេឃុំជីខលើ (ក្រុមការងារកាកបាទក្រហមឃុំជីខលើ) ស្រុកស្រែអំបិល ខេត្តកោះកុង ដែលទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ។

នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះផងដែរ លោក ឡុច ភិរ័ក្ស និងក្រុមការងារ ពិតជាមានទឹកចិត្តរន្ធត់ សោកសង្រេង ឥតឧបមា និងបានពាំនាំនូវសារសូមចូលរួមរំលែកមរណៈទុក្ខរបស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយ សមាជិកជាក្រុមគ្រួសារនៃសព ដែលបានបាត់បង់ ស្វាមី ឪពុក ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាម្លប់ដ៏ត្រជាក់ សម្រាប់ក្រុមគ្រួសារ នាពេលកន្លងមក ក្រុមការងារក៏សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក ឆាយ វុធ បានទៅកាន់សុគតិភពនៃឋានបរិនិព្វានកុំបីអាក់ខានឡើយ។
ថវិកាដែលសាខាចូលបុណ្យចំនួន ១លាន រៀល ។
ដោយឡែកអនុសាខាស្រុកស្រេអំបិល ៖ អង្ករ ៥០គក្រ ទឹកស៊ីអ៊ីវ៣យួរ ព្រមទាំងថវិកា ៥០ម៉ឺនរៀលផងដែរ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន