រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធ នឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ។

ដោយ ហេង គីមឆនចំនួនទស្សនា (267)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ណែនាំពាក់ព័ន្ធ នឹងការគ្រប់គ្រងបច្ចេកទេស សុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការណែនាំពីក្រសួងរ៉ែ និងថាមពល រួមជាមួយប្រសាសន៍ណែនាំពីលោកជំទាវអភិបាលខេត្ត ក្នុងការធ្វើឲ្យមានសុវត្ថិភាពស្ថានីយប្រេងឥន្ទនៈ …..។ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំដើម្បីត្រៀមចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការចុះត្រួតពិនិត្យនេះ នឹងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីររ៉ែនិងថាមពល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន នគរបាល និងកងរាជអាវុធហត្ថ។ ចំណាត់ថ្នាក់ហាយនិភ័យសម្រាប់ស្ថានីយប្រេងឥន្ទនៈស្ថានីយឧស្ម័ន និងស្ថានីរួម ប្រេងនិងឧស្ម័នឥន្ធនៈ
១.ពណ៌ខៀវ = ស្ថានីយអាចដំណើរការបាន
២.ពណ៌លឿង= ស្ថានីយមានកំរិតហាយនិភ័យទាបអាចធ្វើការកែសម្រួល និងដំណើរការបាន
៣.ពណ៌ស្វាយ = មានកំរិតហាយនិភ័យមធ្យម អាចធ្វើការកែសម្រួល និងដំណើរការបាន
៤.ពណ៌ក្រហម= មានកំរិតហាយនិភ័យខ្ពស់ មិនអាចដំណើរការបានឡើយ។

ការចុះត្រួតពិនិត្យលើកនេះ គឺចុះត្រួតពិនិត្យតែស្ថានីយមានកំរិតពណ៌ស្វាយតែប៉ុណ្ណោះ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន