រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ រួមនិងសហការីបានសហការជាមួយតំណាងក្រុមហ៊ុន CAMAGRA បានចុះកំណត់អត្តសញ្ញាណបឋមទីតាំងដីទំនាស់ រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (211)

ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ រួមនិងសហការីបានសហការជាមួយតំណាងក្រុមហ៊ុន CAMAGRA បានចុះកំណត់អត្តសញ្ញាណបឋមទីតាំងដីទំនាស់ រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រុមការងារបានចុះពិនិត្យជាក់ស្ដែងដល់ទីវាលដីទំនាស់និងបានបង្ហោះយន្តហោះ DRONE ដើម្បីប្រមូលព័ត៌មានបឋម។ ក្រុមការងារបានប្រជុំពិនិត្យ លើឯកសារផ្លូវច្បាប់ និងសរុបការកំណត់អត្តសញ្ញាណបឋមទីតាំងដីទំនាស់ រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA ដើម្បីរាយការណ៍បឋមជូនសមត្ថកិច្ចថ្នាក់លើ។
ប្រភព : មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន