រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២,៤០ ម៉ែត្រ និងផែថ្មទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (184)

31/05/2020 (9:00 am)

———————-

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២,៤០ ម៉ែត្រ និងផែថ្មទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

      ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកជំទាវអភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំខេត្តព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនជាប្រជានេសាទ និងមានការលំបាកក្នុងការដឹកជញ្ជូនផលនេសាទទៅកាន់ខេត្តព្រះសីហនុ នឹងទៅកន្លែងនានាផ្សេងទៀត ក៏ដូចជាចង់ឱ្យប្រជាពលរដ្ឋមានទីកន្លែងសម្រាប់លំហែកាយនិងហាត់ប្រាណ ដើម្បីសុខភាព ទើប ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ជួយ សាងសង់ស្ពានថ្ម និងផែនេះឡើង ដើម្បីសម្រួល ក្នុងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋនៅទីនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា ដែលបានកសាងស្ពានថ្មីនេះ។ បច្ចុប្បន្នស្រុកបូទុមសាគរមានការអភិវឌ្ឍន៍រីកចម្រើនលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាពសាលារៀន វត្តអារាម….។ល។ សមរម្យសម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រីឯការវិនិយោគលើវិស័យឯកជនវិញក៏មានការរីកចម្រើនជាបន្តបន្ទាប់ដូចជាការវិនិយោគរបស់ក្រុមហ៊ុន ញូញៀន ឌីវើឡុបមេនថ៍ គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនទៅលើទឹកដីស្រុកបូទុមសាគរ និងស្រុកគីរីសាគរ។ ចំពោះផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយរក្សាបាននូវសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ៕

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

————————–

ថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០

May 31, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន