រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel។

ដោយ ហេង គីមឆនចំនួនទស្សនា (364)

លោកអភិបាលរងខេត្ត សូមអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរស្រុក ឃុំ ភូមិ ចូលរួមពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ដែលមានដីប៉ះពាល់ ជាមួយគម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ទំហំ ៧០០ មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Sinostreel អោយបានសមស្របតាមគោលការណ៍ និងអាចទទួលយកបានទាំងអស់គ្នា ដើម្បីអោយគម្រោងអនុវត្តអោយបានឆាប់រហ័ស ស្របតាមផែនការរបស់គម្រោងទាំងមូល៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន