រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ភ្នំក្រវាញខាងត្បូង ជាជម្រកធម្មជាតិដ៏ធំមួយដែលមានសោភណ្ឌភាពល្អឯក ជីវៈចម្រុះសំបូរបែប និងក្រឡ មឈូសបុរាណ អាយុកាលរាប់រយឆ្នាំ៖ ជាតំបន់ដែលមានសម្រស់ធម្មជាតិពិសេស រួមមាន៖ ១) ទេសភាព សមុទ្រឈើ(​ព្រៃស្រោង) និងខ្យល់អាកាសបរិសុទ្ធ ២) មាត់​រណ្តៅ​ភ្នំភ្លើងដែលសណ្ឋានដីមានលក្ខណៈស្តើងដូចដីស្រូប នៅ​បឹងម្លុច និង៣) ទឹកធ្លាក់ច្រើនកន្លែង (ឆាយតាហ៊ីង ឆាយខ្ពស់ ឆាយជ្រៃ ជាដើម)។ ភ្ញៀវជាតិនិងអន្តរជាតិ និយមមកកំសាន្តនៅ«ជីផាត» និង«ស្ទឹងអារ៉ែង»។

ដោយ ហេង គីមឆនចំនួនទស្សនា (202)

ភ្នំក្រវាញខាងត្បូង ជាជម្រកធម្មជាតិដ៏ធំមួយដែលមានសោភណ្ឌភាពល្អឯក ជីវៈចម្រុះសំបូរបែប និងក្រឡ មឈូសបុរាណ អាយុកាលរាប់រយឆ្នាំ៖

ជាតំបន់ដែលមានសម្រស់ធម្មជាតិពិសេស រួមមាន៖ ១) ទេសភាព សមុទ្រឈើ(​ព្រៃស្រោង) និងខ្យល់អាកាសបរិសុទ្ធ ២) មាត់​រណ្តៅ​ភ្នំភ្លើងដែលសណ្ឋានដីមានលក្ខណៈស្តើងដូចដីស្រូប នៅ​បឹងម្លុច និង៣) ទឹកធ្លាក់ច្រើនកន្លែង (ឆាយតាហ៊ីង ឆាយខ្ពស់ ឆាយជ្រៃ ជាដើម)។ ភ្ញៀវជាតិនិងអន្តរជាតិ និយមមកកំសាន្តនៅ«ជីផាត» និង«ស្ទឹងអារ៉ែង»។

ជាជម្រកធម្មជាតិនៃសត្វព្រៃចំនួន៥២ប្រភេទ (អង្គការអាយយូស៊ីអិន ចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែងពីការបាត់បង់នៅលើ​ពិភពលោក) ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នក​វិទ្យាសាស្ត្រ ឬ ការអភិរក្ស។ ស្ទឹងអារ៉ែងជាជម្រកដ៏ពិសេស​សម្រាប់សត្វក្រពើភ្នំ និងត្រីនាគ។

ជាទីតាំងបុរាណស្ថាន(អាចមានរាប់រយកន្លែង) ដែលមានក្រឡ ពាង និងមឈូសដាក់ធាតុមនុស្សមានអាយុកាល ពី៤០០ ទៅ ៥០០ឆ្នាំ។

ស្ទឹងអារែង (មានសត្វក្រពើភ្នំ ត្រីនាគ និងទឹកធ្លាក់ឆាយតាហ៊ីង) និងតំបន់ជីផាត(មានក្រឡ ពាង និងម្ឈូសបុរាណ)ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ លេខ៨៩ អនក្រ.បកសម្រេចឱ្យក្រសួងបរិស្ថានបង្កើត«ឧទ្យានជាតិជួរភ្នំ ក្រវាញខាងត្បូង» គ្របដណ្តប់ផ្ទៃដីបួនសែនមួយម៉ឺន បីរយកៅសិបពីរ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ សម្រាប់បម្រើប្រយោជន៍មនុស្សគ្រប់ជំនាន់។

ជនជាតិដើមភាគតិច«ជង»រស់នៅក្នុងតំបន់ភ្នំក្រវាញ​មាន​វប្បធម៌ពិសេស ក្នុងការរក្សាធាតុ និងប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជាពិធី​សែនអារក្សក្រពើ ដើម្បីចាប់ត្រីនិងសុំសេចក្តីសុខ ពិធីសែនស្រូវ និងពិធី​ប្រពៃណីច្រើនទៀត។ អង្គការសម្ព័ន្ធភាពសត្វព្រៃ​សហការយ៉ាងស្អិតរមួតជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់នេះ។

ថតនៅដើមខែកុម្ភៈ ឆ្នាំ២០២០។
ប្រភព៖​ Heritages Diary- បេតិកភណ្ឌ​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 59 នាទីមុន