រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមប្រតិបត្តសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទណ្ឌិត ទើបនឹងសម្រាលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន០១នាក់ ឈ្មោះ ប រ ឌ បច្ចុប្បន្នកំពុងសម្រាកសម្រាល នៅមន្ទីរពេទ្យខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (76)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមប្រតិបត្តសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទណ្ឌិត ទើបនឹងសម្រាលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន០១នាក់ ឈ្មោះ ប រ ឌ បច្ចុប្បន្នកំពុងសម្រាកសម្រាល នៅមន្ទីរពេទ្យខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ មីម៉ាម៉ា១កេស ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ឃីតកូនង៉ែត១ឈុត ទឹកសុទ្ធ ១កេស អាវយឺត២ ខោទឹកនោម១០ និងថវិកា ៨០.០០០រៀល ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន