រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក ភ័ក្ត្រា ដឹកនាំក្រុមការងារមនុស្សធម៌យកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ២០ គ្រួសារ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ដោយ រស់ ជីវិនចំនួនទស្សនា (381)

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បាននាំយកនូវអំណោយសប្បុរសធម៌មកជូនគ្រួសារទីទ័លក្រចំនួន ២០ គ្រួសារ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

អំណោយចែកជូនប្រជាពលរដ្ឋនេះទទួលបាន៖ អង្ករ ២០ គីឡូក្រាម, មី ១ កេះ, ទឹកត្រី ៣ ដប, ទឹកស៊ីអ៉ីវ ៣ ដប, ប្រេងឆា ១ ដប, ខ្ទឹមស ១ គីឡូក្រាម, ស៊ុបខ្នរ ១ កញ្ចប់, នំស្រួយ ២ កញ្ចប់, អាវយឺត ២, មុង ១, ក្រមា ២, ភួយ ១, អំបិល ២ គីឡូក្រាម, ស្ករស ២ គីឡូក្រាម, ម៉ាស, ជែលលាងដៃ និងថវិកាម្នាក់ៗ ៥០.០០០ រៀល។

ក្រៅពីនេះ លោក អ៊ុក ភ័ក្ត្រា បានឧបត្ថម្ភដល់ ក្រុមប្រឹក្សាឃុំ ២០០.០០០ រៀល ប្រគេនវត្តជ្រោយប្រស់ ២០០.០០០ រៀល បុស្តិ៍នគរបាលរដ្ឋបាល ១០០.០០០ រៀល និង ប្រជាការពារឃុំ ១០០.០០០ រៀល។

សូមជម្រាបផងដែរថា ថវិកាទាំងនេះជាការបរិច្ចាកផ្ទាល់ខ្លួន និងការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែខ្វះខាតក្នុងជីវភាពគ្រួសារ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 11 ម៉ោងមុន