រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃចន្ទ ២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

ដោយ ហេង គីមឆនចំនួនទស្សនា (252)

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃចន្ទ ២ កើត ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដូចខាងក្រោម៖

សកម្មភាពថែទាំប្រចាំ
:: បន្តការងារថែទាំលើកំណាត់ផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS-2 ត្រង់ចន្លោះគ.ម ៦៨+០០០ – គ.ម ៧៦+០០០
:: ការងារថែទាំប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ហើមប៉ោង ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ១២៨+០០០ ដល់គ.ម ១២៩+០០០
:: បន្តការងារថែទាំប្រចាំផ្លូវខេត្តលេខ១៤៨៥អា ( ថ្មស ស្រុកបុទុមសាគរ ) សកម្មភាពកៀ កិន បង្ហាប់ តួថ្នល់ក្រាលក្រួសក្រហម គ.ម២៥+០០០ – គ.ម ២៨+០០០
:: បន្តសកម្មភាពថែទាំប្រចាំផ្លូវខេត្តលេខ១៤៨៩ ( ទួលគគីរ ស្រុកមណ្ឌលសីមា ) សកម្មភាពកៀ កិន បង្ហាប់ តួថ្នល់ក្រាលក្រួសក្រហម គ.ម ១១+០០០ – គ.ម ១២+០០០។
ប្រភព : មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន