រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគឧបត្ថម្ភជូនប្រជាពលរដ្ឋម្នាក់ ទើបត្រឡប់មកពីប្រទេសឡេស៊ី ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (214)

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ មាន អង្ករ ៥០គ.ក្រ ត្រីខ ០២យួរ ទឹកស៊ីអ៊ីវ ០២យួរ ទឹកបរិសុទ្ធ ០២យួរ មី ០១កេស និងម៉ាស់ ០១កញ្ចប់ ឧបត្ថម្ភជូនប្រជាពលរដ្ឋម្នាក់ ទើបត្រឡប់មកពីប្រទេសឡេស៊ី ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ក្នុងនោះដែរ លោកអភិបាលក៏បានណែនាំឲ្យនៅដាច់ដោយឡែករយៈពេលចំនួន ១៤ថ្ងៃ ផងដែរ។

ប្រភព: ប៊ួ សុភា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន