រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ជាប្រធានអង្គប្រជុំ

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (254)

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី លោក លោកស្រី គណៈអភិបាលស្រុក នាយករដ្ឋបាល ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំគ្រប់ឃុំ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុប។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកមុន (ទី១៣)
២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៤-ស្ដាប់របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មាធិការ គ.ក.ស.ក
៥-ស្ដាប់របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ ថែរក្សាអនាម័យ បរិស្ថាន និងគ្រប់គ្រងសំណង់គ្រប់ប្រភេទក្នុងទីប្រជុំជនឃុំស្រែអំបិល
៦-ពិនិត្យ និងអនុម័ត ប្រធានបទ កាលបរិច្ឆេទ និងទីកន្លែង សម្រាប់រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក
៧-ពិនិត្យ ពិភាក្សា និងអនុម័តបញ្ហាផ្សេងៗ។

ប្រភព: ប៊ួ សុភា


ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 18 នាទីមុន