រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សំឃិត​ វៀន​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ​និងក្រោម​ការ​អំពាវ​នាវ​ របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ស​ សារ៉ាត់​ ស្នងការ​រង​ ផែនការ​ងារ​សេនា​ធិ​ការ​ នៅ​ព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី​ ​វរសេនីយ៍ឯក​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ ទទួល​ផែន​ការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​ជាប្រធាន​យេនឌ័រ​​ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ អញ្ជើញ​ចុះ​ទៅសួរសុខទុក្ខ​ ភរិយា​របស់​លោក​វរសេនីយ៍ត្រី​ ឃុន​ ប្រុស​ នាយ​ផ្នែក​ការិយាល័យ​វិទ្យុ​ទាក់ទង​ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ដោយ ហេង គីមឆនចំនួនទស្សនា (134)

ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សំឃិត​ វៀន​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ​និងក្រោម​ការ​អំពាវ​នាវ​ របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ស​ សារ៉ាត់​ ស្នងការ​រង​ ផែនការ​ងារ​សេនា​ធិ​ការ​ នៅ​ព្រឹក​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី​ ​វរសេនីយ៍ឯក​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ ទទួល​ផែន​ការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​ជាប្រធាន​យេនឌ័រ​​ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ អញ្ជើញ​ចុះ​ទៅសួរសុខទុក្ខ​ ភរិយា​របស់​លោក​វរសេនីយ៍ត្រី​ ឃុន​ ប្រុស​ នាយ​ផ្នែក​ការិយាល័យ​វិទ្យុ​ទាក់ទង​ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។
ក្នុងឱកាស​នោះដែរ​លោក​ស្រីស្នងការរង បាន​នាំយក​ការសួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ស្នងការ និង​បាន​នាំយក​ថវិកា​សរុប​ចំនួន ២,១១៥,០០០ រៀល ដេី​ម្បី​ផ្តល់ជូន​ក្រុមគ្រួសារ​ជួយ​សម្រួល​ដល់​ការ​សម្រាក​ព្យាបាល​នេះ ។
តំណាង​ក្រុមគ្រួសារ​មន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ស្នងការ លោក​ស្នងការរង និង​មន្ត្រី​អម​ដំណេី​រ ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ​នៅពេល​មាន​បញ្ហា ឬ​មាន​ជំងឺផ្សេងៗ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន