រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រោយពីទទួលបានការស្នើសុំរបស់អនុសាខា កក្រក ស្រុកមណ្ឌលសីមា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមការងារ សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ សិក្សា ទីតាំងស្ថានភាព ដី និងផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោម អាចប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងតាមការស្នើសុំ របស់លោកស្រី អ ច ថ អាយុ ៣៩ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយមេរោគអេដស៍ មានកូនចំនួន០២នាក់ ស្រី០១នាក់ នៅក្នុងបន្ទុកគ្រួសារ រស់នៅភូមិ១ ឃុំពាមក្រសោប

ដោយ ហេង គីមឆនចំនួនទស្សនា (212)

ក្រោយពីទទួលបានការស្នើសុំរបស់អនុសាខា កក្រក ស្រុកមណ្ឌលសីមា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំក្រុមការងារ សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ សិក្សា ទីតាំងស្ថានភាព ដី និងផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោម អាចប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុណាមួយ និងតាមការស្នើសុំ របស់លោកស្រី អ ច ថ អាយុ ៣៩ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយមេរោគអេដស៍ មានកូនចំនួន០២នាក់ ស្រី០១នាក់ នៅក្នុងបន្ទុកគ្រួសារ រស់នៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានជីវភាពខ្វះខាត និងផ្ទះមានសភាពចាស់ទ្រុឌទ្រោម គ្មានលទ្ធភាពក្នុងការជួសជុល សាងសង់ថ្មី។ ដូចនេះលោកស្រី ក៏បានស្នើសុំជួយសាងសង់ផ្ទះថ្មី តាមរយៈអនុសាខាកក្រក ស្រុកមណ្ឌលសីមា មកសាខាកាកបាទក្រហមកម្ពុជាខេត្ត មេត្តាជួយពិនិត្យ និង ជួយធ្វើផ្ទះមួយខ្នងសម្រាប់រស់នៅអោយបានសមរម្យ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 នាទីមុន