រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្រ្តី នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩(Covid-19) នៅតាមអាជីវកម្មទេសចរណ៍ ក្នុងស្រុកមណ្ឌលសីមាបានចំនួន ៣៤ កន្លែង។

ដោយ ហេង គីមឆនចំនួនទស្សនា (162)

មន្រ្តី នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការ ជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩(Covid-19) នៅតាមអាជីវកម្មទេសចរណ៍ ក្នុងស្រុកមណ្ឌលសីមាបានចំនួន ៣៤ កន្លែង។

-ផ្ទះសំណាក់ ៥ កន្លែង
-រីសត ១ កន្លែង
-ភោជ.អាហារដ្ឋាន ២៧ កន្លែង (បិទ១១កន្លែង ផ្អាក២កន្លែង )

១. ណែនាំអំពីការដាក់ អាល់កុល/ ជែល សម្រាប់ភ្ញៀវទេសចរ
២. ដាក់ឧបករណ៍វាស់កម្តៅ (វាស់កម្តៅបុគ្គលិក និងភ្ញៀវមុនពេលចូលស្នាក់នៅ ឫពិសារអាហារ)
៣. គ្រប់បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាក់ និងត្រូវណែនាំដល់ភ្ញៀវពាក់ម៉ាស់ ឫក្រម៉ា មុនចូលស្នាក់នៅ ឫចូលកម្សាន្តរមណីយដ្ឋាន
៤. រក្សាគម្លាតគ្នាយ៉ាងតិច 1.5ម៉ែត្រ
៥. ចែកជូន និងបិតស្ទីកខឺ ណែនាំអំពីការលាងដៃ និងវិធីបង្ការជំងឺ (Covid-19)
៦. ណែនាំអោយ ម្ចាស់អាជីវកម្ម ស្រង់ឈ្មោះភ្ញៀវ ប្រវត្តិធ្វើដំណើរ និងលេខទូរសព្ទភ្ញៀវ (ងាយស្រួលតាមដានបើមានករណីសង្ស័យ Covid លើភ្ញៀវណាមួយ)
៧. ណែនាំ និងត្រួតពិនិត្យលើតារាងតម្លៃមុខម្ហូប (ត្រូវមានដាក់តម្លៃលើមុខម្ហូបនីមួយៗអោយបានច្បាស់លាស់)
៨. ណែនាំអំពីសុវត្ថិភាពចំណីអាហារ
៩. ណែនាំអំពីការរក្សាអនាម័យ (សម្រាមក្រោមតុ)
១០. ត្រូវមានស្លាកសញ្ញា ចេញ/ចូល ដើម្បីបញ្ជៀសភ្ញៀវចេញ/ចូល បន្ទប់ទឹក
១១. ត្រូវរក្សាអនាម័យជាប្រចាំ សម្អាតសម្ភារៈប្រើប្រាស់ បរិវេនក្នុង/ក្រៅ បន្ទប់ទឹកអោយបានជាប្រចាំ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 នាទីមុន