រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រែអំបិល និងមានការចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ បាននាំយកទេយ្យទាន ទៀនវស្សា និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ១៤វត្ត ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (222)

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រែអំបិល និងមានការចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ លោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ បាននាំយកទេយ្យទាន ទៀនវស្សា និងបច្ច័យ ព្រមទាំងបច្ច័យសម្រាប់ដឹកជញ្ជូន ៥០០,០០០រៀល ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ១៤វត្ត ក្នុងស្រុកស្រែអំបិល ដោយក្នុងមួយវត្តទទួលបាន ទៀន ០១គូ អង្ករ ០២បាវ ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០២យួរ ទឹកបរិសុទ្ធ ០២កេស មី ០២កេស ភេសជ្ជៈ ០៣កេស និងបច្ច័យ ១០០.០០០រៀល។ ពិធីប្រគេនទេយ្យទាន និងទៀនវស្សានេះ ធ្វើឡើងនៅវត្តមាគ៌ាគិរីស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន