រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសិក្សា ពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ។

ដោយ ហេង គីមឆនចំនួនទស្សនា (339)

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសិក្សា ពិគ្រោះយោបល់ ក្នុងការរៀបចំសេចក្តីណែនាំបំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ។

ក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានលើកឡើងថាចាប់តាំងពីរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមក រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវមានផែនការអភិវឌ្ឍន៍មួយដើម្បីកំណត់នូវទស្សនៈវិស័យ និងកិច្ចអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន។ ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។ សេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ដោយថ្នាក់ជាតិ។ ប៉ុន្តែដោយមានការប្រែប្រួលនូវរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលក្រុង ស្រុក ដែលបានធ្វើសមាហរណកម្មការិយាល័យជំនាញនៅថ្នាក់ក្រុង ស្រុក ឱ្យស្ថិតនៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក និងក្របខ័ណ្ឌពេលវេលា នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត។ ជាមួយគ្នានេះផងដែរ អ្នកដែលមានការពាក់ព័ន្ធ ជាអ្នកអនុវត្តផ្ទាល់នៅក្នុងដំណើរការកសាងផែនការ ត្រូវលើកឡើងជាធាតុចូលសំខាន់ៗសម្រាប់ធ្វើការកែសម្រួលនូវសេចក្តីណែនាំបំពេញបន្ថែមទៅលើសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំកិលរបស់រដ្ឋបាលក្រុង ស្រុក អោយកាន់តែល្អប្រសើរបន្ថែមទៀត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន