រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សា និងលោក ហាក់ ឡេងអភិបាល នៃគណអភិបាលស្រុកបូទុមសាគរ និងពុទ្ធសប្បុរសជនជិតឆ្ងាយ បានចូលរួមប្រគេនទៀនវស្សា និងទេយ្យទាន ជូនព្រះសង្ឃគង់ចាំព្រះវស្សា ព្រមទាំងរាប់បាត ចំនួនវត្ត០៣វត្ត ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (152)

១០/០៧/២០២០(០៩:០០នាទីព្រឹក)

……………………………………

      លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សា និងលោក ហាក់ ឡេងអភិបាល នៃគណអភិបាលស្រុកបូទុមសាគរ និងពុទ្ធសប្បុរសជនជិតឆ្ងាយ បានចូលរួមប្រគេនទៀនវស្សា និងទេយ្យទាន ជូនព្រះសង្ឃគង់ចាំព្រះវស្សា ព្រមទាំងរាប់បាត ចំនួនវត្ត០៣វត្តក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី  តំណាងអោយឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបូទុមសាគរ ប្រព្រឹត្តិឡើងរួមគ្នា នៅក្នុងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក រួមមាន: 

១-វត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ឃុំអណ្តូងទឹក

២- វត្តគិរីបុទុម ហៅវត្តតាអុក ឃុំអណ្តូងទឹក

៣- វត្តពោធិរង្សី ហៅវត្ត កណ្តោល ឃុំកណ្តោល។

ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាតរស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ព្រោះររដូវវស្សាបានចូលមកដល់ហើយ  ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

…………………………………………

ថ្ងៃសុក្រ ៥ រោច ខែអាសាឍ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០

July 10, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន