រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក គង់ មិនា អនុទទួលបន្ទុកការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារ សង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់ ជី ថ្នាំ កសិកម្មដល់កសិករ នៅភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ដោយ ហេង គីមឆនចំនួនទស្សនា (139)

លោក គង់ មិនា អនុទទួលបន្ទុកការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារ សង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់ ជី ថ្នាំ កសិកម្មដល់កសិករ នៅភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានប្រជាកសិករចូលរួមប្រមាណ ១៧ នាក់ ស្រី ១៥ នាក់។ និងរសៀលថ្ងៃដដែលក្រុមការងារក៏បានបើវគ្គនេះមួយទៀតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ១១ នាក់ ស្រី ០៧ នាក់។ ជាលទ្ធផលទទួលបានដោយពួកគាត់ពេញចិត្តនឹងចូលរួម ហើយគាត់យកចិត្តទុកដាក់ស្តាប់ដោយមេរៀននេះគឺការផ្តោតសំខាន់លើការអនុវត្តរបស់ពួកគាត់ក្នុងការប្រើប្រាស់ ជី ថ្នាំកសិកម្មសព្វថ្ងៃ និងជួយជំរុញបន្ថែមការយល់ដឹង ប្រុងប្រយ័ត្នខ្ពស់ពីផលប៉ះពាល់ប្រើប្រាស់ ជី ថ្នាំកសិកម្ម។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន