រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំស្ថាបនាផ្លូវបេតុង ទទឹង ២០ មែ៉ត្រ ពីចំណុចផ្លូវបំបែក ជាប់របងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រហូតដល់ផ្លូវបេតុងមេ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

ដោយ ហេង គីមឆនចំនួនទស្សនា (264)

ក្រុមការងារបានពិនិត្យឃើញថា សំណើសុំស្ថាបនាផ្លូវបេតុងមួយខ្សែនេះ គឺជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍប្លង់គោលក្រុងខេមរភូមិន្ទផងដែរ ព្រោះថាការស្ថាបនាផ្លូវនេះ មួយផ្នែកស្ថិតលើកំណាត់ផ្លូវក្នុងប្លង់គោលដែលបានអនុម័ត និងមួយទៀត ស្ថាបនាកាត់ដីកម្មសិទ្ធិឯកជន (សូមបញ្ជាក់ថា បន្ទាប់ពីការស្ថាបនារួច កំណាត់ផ្លូវនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណ:)។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន