រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារចុះជួបប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ស្រុកបូទុមសាគរ។

ដោយ ហេង គីមឆនចំនួនទស្សនា (131)

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារចុះជួបប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ស្រុកបូទុមសាគរ។

ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងារ និងបញ្ហាប្រឈម ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលឃុំ និងស្រុក រដ្ឋបាលខេត្តបានដាក់ចេញនូវអនុសាសន៍មួយចំនួន ក្នុងនោះរដ្ឋបាលខេត្តនឹងប្រឹងប្រែងជួយផ្តល់នូវបច្ចេកទេស និងចំណេះដឹងសម្រាប់ការរៀបចំផែនការ ដីកា និងសកម្មភាពចាំបាច់នានា ដើម្បីឱ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានយន្តការច្បាស់លាស់ និងចូលរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំរាមក្នុងសមុទ្រ (Marine Debris Initiative) ដែលបានដាក់ចេញឱ្យអនុវត្តកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព របស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 22 secondsមុន