រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំ ស្តីពីការស្វែងយល់អំពីស្ថានភាព នៃការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ ដែលបានផ្ទេរពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់អោយរដ្ឋបាលខេត្តគ្រប់គ្រង និងសំណេះសំណាលជាមួយកុមារកំព្រា ដែលស្នាក់នៅក្នុងមណ្ឌល ព្រមទាំងអញ្ជើញពិនិត្យទីតាំងអគារដោយផ្ទាល់។

ដោយ ហេង គីមឆនចំនួនទស្សនា (205)

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត សូមស្វាគមន៍ចំពោះឯកឧត្តម និងប្រតិភូ ដែលបានអញ្ជើញមកបំពេញការងារ ក្នុងខេត្តកោះកុងនាពេលនេះ ទន្ទឹមនេះក្នុងនាមរដ្ឋបាលខេត្តកោះកុង និងបន្តគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ អោយបានល្អស្របតាមគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ដែលមានការពាក់ព័ន្ធ។ មន្ត្រីរាជការ ដែលបានផ្ទេរមក គឺស្ថិតនៅក្រោមទីចាត់ការអន្តរវិស័យ ក៏ត្រូវបន្តបំពេញការងារស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ។ មួយវិញទៀតអគារទាំងឡាយដែលបានផ្ទេរត្រូវតែគ្រប់គ្រងអោយបានល្អប្រសើរបន្ថែមទៀត ដើម្បីទុកប្រើប្រាស់បានយូរអង្វែងតទៅ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 27 នាទីមុន