រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តកោះកុង នាថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែរ(ចាប់ពីថ្ងៃ ១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២)។

ដោយ ហេង គីមឆនចំនួនទស្សនា (305)

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តកោះកុង នាថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែរ(ចាប់ពីថ្ងៃ ១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២)។

លោកអភិបាលរងខេត្ត សូមឱ្យមន្ទីរ អង្គភាព ពាក់ព័ន្ធត្រៀមលក្ខណៈ ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តកោះកុង នាថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២ខាងមុខ ដោយត្រូវធ្វើការអប់រំ ផ្សព្វផ្សាយជាប្រចាំតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជៀសវាងឱ្យផុតពីការរីករាលដាលចូលក្នុងសហគមន៍របស់យើង។ មួយវិញទៀត រដ្ឋបាលគ្រប់លំដាប់ មន្ទីរ អង្គភាពទាំងអស់ ចូលរួមសហការឱ្យបានជិតស្និទ្ធបំផុត ជាមួយមន្ត្រីសុខាភិបាល ក្នុងន័យផ្តល់ព័ត៌មានទាក់ទង និងបញ្ហាសុខភាព របស់ភ្ញៀវទេសចរណ៍ ដើម្បីទទួលកិច្ចអន្តរាគមន៍បន្ទាន់ចំពោះភ្ញៀវ ដែលមកកំសាន្ត នៅក្នុងខេត្តកោះកុងរបស់យើង៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន