រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក យ៉េន សុភ័ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមសម្របសម្រួលពីលោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្ត អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ស្ថិតនៅភូមិសាស្ត្រខេត្តកោះកុង ទៅដល់មន្ត្រីថ្នាក់ឃុំ សង្កាត់ និង ភូមិពាក់ព័ន្ធ។

ដោយ ហេង គីមឆនចំនួនទស្សនា (153)

នៅសាលាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ស្ថិតនៅភូមិសាស្ត្រខេត្តកោះកុង ទៅដល់មន្ត្រីថ្នាក់ឃុំ សង្កាត់ និង ភូមិពាក់ព័ន្ធ។ វគ្គបណ្តុះបណ្តាលស្ថិតក្រោមអធិបតីភាពរបស់លោក យ៉េន សុភ័ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមសម្របសម្រួលពីលោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្ត។
គោលបំណងសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះគឺ ចង់អោយមន្ត្រីឃុំ សង្កាត់ និង ភូមិបានយល់ដឹងអំពី ៖ ១.យន្តការដោះស្រាយបណ្តឹងតវ៉ាក្នុងគម្រោង
២.កម្មវត្ថុ និង ប្រភេទនៃបណ្តឹង
៣.នីតិវិធីនៃយន្តការដោះស្រាយបណ្តឹងតវ៉ាថ្នាក់ឃុំ/សង្កាត់។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន