រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការខូចខាតផ្លូវ និងទំនប់បង្ហៀរទឹកនៅក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (368)

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុក និងលោក ជំទប់១ ឃុំត្រពាំងរូង ចុះត្រួតពិនិត្យផ្លូវក្រាលក្រួសក្រហមទៅកាន់ភូមិកោះកុងក្នុង និងទំនប់បង្ហៀរទឹកនៅចំណុចព្រែកប្រង់ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ដែលរងការខូចខាតដោយសារទឹកជំនន់ភ្លៀងហូរធ្លាក់ពីភ្នំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាទទួលរងឥទ្ធិពលសម្ពាធ (TD) ដែលបណ្តាលអោយមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំង នៅតាមតំបន់មាត់សមុទ្រ។

ប្រភព ៖ អ៊ឹង បឺត
រូបភាព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន