រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមដំណើរជា មួយអជ្ញាធរ មូលដ្ឋាន បាននាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូន​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០ ចំនួន ៥៥គ្រួសារ ស្មើនឹង៥៥ខ្នងផ្ទះ នៅ សង្កាត់ ស្មាច់មានជ័យ ៦គ្រួសារ សង្កាត់ស្ទឹងវែង ១៣គ្រួសារ និងសង្កាត់ដងទង់ ៣៦គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក។

ដោយ ហេង គីមឆនចំនួនទស្សនា (113)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមដំណើរជា មួយអជ្ញាធរ មូលដ្ឋាន បាននាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូន​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០ ចំនួន ៥៥គ្រួសារ ស្មើនឹង៥៥ខ្នងផ្ទះ នៅ សង្កាត់ ស្មាច់មានជ័យ ៦គ្រួសារ សង្កាត់ស្ទឹងវែង ១៣គ្រួសារ និងសង្កាត់ដងទង់ ៣៦គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក ។

ក្នុងឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោកជំទាវប្រធាន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនរួមមាន ៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៥៩៣សន្លឹក និងស័ង្កសី ១១២សន្លឹក សាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង ស្មើនឹងថវិកា ៤,៤០០,០០០រៀល (បួនលាន បួនរយពាន់រៀលគត់ ) រួមនឹងថវិកាអនុសាខាកក្រក ក្រុងខេមរភូមិន្ទ ឧបត្ថម្ភបន្ថែម ២០០,០០០រៀល (ពីររយពាន់រៀល)ផងដែរ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន