រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស។

ដោយ ហេង គីមឆនចំនួនទស្សនា (277)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានមន្ត្រីមកពី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងតំណាងផែនអន្តោប្រវេសន្ត នៃស្នងការដ្ឋាននគរបាលខេត្ត ដែលចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅខេត្តកោះកុង។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកោះកុង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមការងារដែលបានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅខេត្តកោះកុង ហើយរដ្ឋបាលខេត្តនឹងទទួលសហការជានិច្ចជាមួយក្រុមការងារ និងសូមជូនពរទទួលបានជោគជ័យនូវភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូននេះ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 17 នាទីមុន