រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មបន្លែ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ

ដោយ ហេង គីមឆនចំនួនទស្សនា (208)

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មបន្លែ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលកិច្ចប្រជុំបង្កើតបណ្តុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាថ្នាក់ដឹកនាំអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង និងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងអញ្ជើញចូលរួមពីអាជ្ញាធរឃុំ លោកមេភូមិ កសិករផលិត អ្នកលក់ធាតុចូល និងអ្នកទទួលទិញបណ្តុំអាជីវកម្មបន្លែ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ មានអ្នកស្ម័គ្រចិត្តចូលរួមបណ្តុំចំនួន ៣៥ នាក់ ស្រី ០៧នាក់ ជ្រើសរើសគណកម្មការបាន ០៣ រូប គឺ លោក កែវ យ៉ា ជាប្រធាន លោក លី ឡេង ជាអនុប្រធាន និងលោក សយ ប៊ុនណាត ជារដ្ឋបាល និងហិរញ្ញិក។

  • សម្រាប់ទិសដៅបន្តរបស់បណ្តុំ៖
    ១. ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS
    ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP
    ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម។
ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន