រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (133)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង។

នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងឱ្យលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង ដែលសហការរៀបចំដោយរដ្ឋបាលខេត្តកោះកុង និងអង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ប្រចាំនៅកម្ពុជា។ កម្មវិធីសន្និសីទនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុង ស្រុក និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ស្រុក ប្រមាណជា ៣០នាក់។

ថ្លែងក្នុងវិធីនេះ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ អង្គការសម្ព័ន្ធសន្តិភាពសកល-កម្ពុជា ប្រចាំនៅកម្ពុជា ដែលបានសហការ ជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងការរៀបចំសន្និសីទមេដឹកនាំប្រចាំខេត្តកោះកុង ដ៏មានសារសំខាន់នេះ។ លោក បានស្នើសុំឱ្យមានការរៀបចំកម្មវិធីនេះ ម្តងទៀតនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ ដោយការរៀបចំមានទំហំធំជាងនេះ និងមានមន្ត្រីរាជការ និងយុវជនមកពីថ្នាក់មូលដ្ឋានបានចូលរួមផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 26 នាទីមុន