រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មស្វាយចន្ទី នៅសាលប្រជុំឃុំជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង

ដោយ ហេង គីមឆនចំនួនទស្សនា (130)

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មស្វាយចន្ទី នៅសាលប្រជុំឃុំជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកថ្មបាំង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំជីផាត ព្រមទាំងអញ្ជើញចូលរួមពីជំទប់ទី១ លោកមេភូមិ និងកសិករអ្នកដាំស្វាយចន្ទី អ្នកលក់ធាតុចូល និងអ្នកទទួលទិញសរុបចំនួន ៥៥ នាក់ ស្រី ២៣ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុស អំពីបញ្ហាជួបប្រទះក្នុងអាជីវកម្មស្វាយចន្ទី គោលបំណងនៃការបង្កើតបណ្តុំ អត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តុំ បេសកកម្មនិងចក្ខុវិស័យរបស់កម្មវិធី ពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មស្វាយចន្ទី។ ដើម្បីចូលរួមគ្នាដោះស្រាយបញ្ហាប្រឈម ទាំងនេះ សមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបាន បោះឆ្នោតជ្រើសរើសគណកម្មការបណ្តុំអាជីវកម្មស្វាយចន្ទី ដែលមានសមាជិកសរុប ៤៥នាក់ ស្រី ២១នាក់។ គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មចេកចំនួន ០៣ នាក់ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសមាជិកបណ្តុំ ដូចមានឈ្មោះខាងក្រោម៖ ១.លោក អ៊ុ វុទ្ធី ប្រធានគណកម្មការ , ២.លោក មាស សារ៉ាត់ អនុប្រធានគណកម្មការ , ៣.លោកស្រី អ៊ូ សុខា រដ្ឋបាល និងហិរញ្ញិក។ សម្រាប់ទិសដៅបន្ត៖ ១. ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS, ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម។ កម្មវិធីបានបិតបញ្ចប់នូវវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលដូចការរំពឹងទុក។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន