រដ្ឋបាលស្រុកបូទុមសាគរ សូមណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារបរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីព្រៃ ដោយខុសច្បាប់
08/08/2020 (02:30 pm)
——————————————
រដ្ឋបាលស្រុកបូទុមសាគរ សូមណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារបរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ ។
សូមបងប្អូនប្រជាពលរដ្ឋកុំជឿការតាមការបញ្ចុះបញ្ចូលរបស់ជនខិលខូចមួយចំនួន ដែលអោយបងប្អូនប្រជាពលរដ្ឋចូលរួមកាប់ទន្រ្ទានដីព្រៃថ្មីៗ និងសាងសង់ផ្ទះថ្មីៗ នៅក្នុងតំបន់ការពារធម្មជាតិ ។
ទន្ទឹមនេះ រដ្ឋបាលស្រុកបូទុមសាគរ ហាមដាច់ខាតការរុករានទន្ទ្រានដី និងសាងសង់ផ្ទះ ដោយខុសច្បាប់បន្តទៀត ។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ
——————————————
ថ្ងៃសៅរ៍ ៤ រោច ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០
August 8, 2020
ព័ត៌មានជាប់ទាក់ទង