រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រីភាគី លើកទី៣ (កម្ពុជា-វៀតណាម-ថៃ) តាមរយៈ Video Conference ស្តីពីកិច្ចសហប្រតិបត្តិការច្រកសេដ្ឋកិច្ច(កម្ពុជា-វៀតណាម-ថៃ) ផ្តោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ នូវវិស័យនៃការដឹកជញ្ជូនទំនិញ ភ្ញៀវទេសចរណ៍តាមផ្លូវទឹក គោក អាកាស រវាងប្រទេសទាំងបី។

ដោយ ហេង គីមឆនចំនួនទស្សនា (393)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រីភាគី លើកទី៣ (កម្ពុជា-វៀតណាម-ថៃ) តាមរយៈ Video Conference ស្តីពីកិច្ចសហប្រតិបត្តិការច្រកសេដ្ឋកិច្ច(កម្ពុជា-វៀតណាម-ថៃ) ផ្តោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្ម វិនិយោគ នូវវិស័យនៃការដឹកជញ្ជូនទំនិញ ភ្ញៀវទេសចរណ៍តាមផ្លូវទឹក គោក អាកាស រវាងប្រទេសទាំងបី។

កិច្ចប្រជុំ ពិភាក្សា ផ្តោតលើរបៀបវារៈ :
១-របាយការណ៍ របស់អគ្គនាយក
២-បញ្ហាដែលត្រូវបានទទួលស្គាល់ តួនាទីរបស់ CVTEC ក្នុងការលើកស្ទួយច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរភាគខាងត្បូង ដោយនិយម វ៉ារ៉ាត់ផានិត ប្រធានគណៈកម្មាធិការ កិច្ចតំបន់ឆ្នេរ កម្ពុជា វៀតណាម ថៃ(CVTEC)ភាគីថៃ និងការធ្វើបច្ចុប្បន្នភាពទៅលើវឌ្ឍនភាពនៃសន្និសីទកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច កម្ពុជា វៀតណាម ថៃ(CVTEC) បន្ទាប់ពីចុះហត្ថលេខាលើការលើកស្ទួយ និងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ចកម្ម ការវិនិយោគ ការដឹកជញ្ជូន ទេសចរណ៍ និងMICE តាមរយៈច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរក្នុងចំណោមប្រទេស កម្ពុជា វៀតណាម និងថៃ ។
៣-បញ្ហាដែលត្រូវពិចារណា(ព្រាង)ផែនការយុទ្ធសាស្ត្រ (CVTEC) ក្នុងការលើកស្ទួយច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរភាគខាងត្បូង ដោយ(ក្រុមអ្នកស្រាវជ្រាវ នៃសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។
៤-បញ្ហាផ្សេងៗ
ចូលរួមក្នុងសន្និសីទនេះភាគីកម្ពុជា មានខេត្តទាំងបួននៃតំបន់សមុទ្រ មាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប វៀតណាម មានខេត្តកាម៉ៅ ថៃមានខេត្តត្រាត បានពិភាក្សាការងារមួយចំនួនទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀង(MOU)រវាងប្រទេសទាំងបី ការអនុវត្តកិច្ចព្រមព្រៀងកន្លងមក និងបន្តអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាព ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន ទេសចរណ៍ និងMICE តាមរយៈច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរក្នុងចំណោមប្រទេស កម្ពុជា វៀតណាម និងថៃ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 26 secondsមុន