រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មបន្លែ នៅវត្តស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល

ដោយ ហេង គីមឆនចំនួនទស្សនា (130)

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មបន្លែ នៅវត្តស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ វេទិកាអ្នកពាក់ព័ន្ធចម្រុះនេះដំណើរការក្រោមអធិបតីភាព លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល និងជាប្រធានអនុកម្មវិធី ASPIRE ប្រចាំស្រុកស្រែអំបិល ព្រមទាំងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកស្រែអំបិល ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំស្រែអំបិល និងអញ្ជើញចូលរួមពីជំទប់ទី១ លោកមេភូមិ និងកសិករអ្នកដាំបន្លែចំនួន ២៤ នាក់ អ្នកលក់ធាតុចូល 0១នាក់ និងអ្នកទទួលទិញ 0២នាក់ សរុបចំនួន ៣៧ នាក់ ស្រី១៥ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីតម្រូវការរបស់អ្នកប្រើប្រាស់ លទ្ធភាពផ្គត់ផ្គង់របស់អ្នកផលិត បញ្ហាជួបប្រទះ បទពិសោធន៍ក្នុងការផលិត និងលក់ ជាពិសេសបានស្វែងយល់ពីវិធីសាស្ត្រ និងទិសដៅជាយុទ្ធសាស្ត្រ របស់កម្មវិធី។ ក្នុងនោះបញ្ហាជួបប្រទះដែលកើតមានឡើងសំរាប់កសិករផលិតមានដូចជា ១). កង្វះប្រព័ន្ធស្រោចស្រព ២). កង្វះបច្ចេកទេសដាំដុះ ៣). បញ្ហាសត្វល្អិត និងជំងឺ ៤). ពិបាករកពូជ និងសម្ភារៈប្រើប្រាស់ដែលមានគុណភាព ៥). ទីផ្សារមិនមានស្ថេរភាព ៦). មិនអាចដាំពេញមួយឆ្នាំបាន។ ចំណែកឯអ្នកទទួលទិញក៏ជួបនូវបញ្ហាផងដែរដែលមានដូចជា ១). មានការនាំចូលបន្លែពីក្រៅប្រទេសក្នុងតម្លៃទាប ២). អ្នកប្រើប្រាស់មិនទាន់ស្គាល់ លក់មិនបានប្រាក់ចំណេញ ៣). ការផ្គត់ផ្គង់មិនមានទៀតទាត់។ បញ្ហាជួបប្រទះទាំងនេះ ត្រូវបានសម្របសម្រួលដោះស្រាយ តាមរយៈការឆ្លើយតបរបស់មន្ត្រីជំនាញលើផ្នែកបច្ចេកទេស និងកិច្ចពិភាក្សាយោគយល់គ្នា ចំពោះភាពចាំបាច់ក្នុងការរៀនចំធ្វើផែនការរួមគ្នាជាដៃគូយុទ្ធសាស្ត្រ ជាពិសេសបង្កើតអោយមាន កិច្ចសន្យាផ្គត់ផ្គង់ និងទទួលទិញច្បាស់លាស់។ សម្រាប់ទិសដៅបន្ត៖ ១. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម, ២. គាំទ្របច្ចេកទេស និងសម្ភារៈដល់សមាជិកបណ្តុំ វេទិកាត្រូវបានបញ្ចប់ដោយមតិសំណេះសំណាល និងផ្តាំផ្ញើរ របស់លោក លាស់ ប៉ូលីវណ្ណ ក្នុងបរិយាកាសសប្បាយរីករាយ ដែលលទ្ធផលត្រូវបានសម្រេចដូចការរំពឹងទុក។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន