រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគ មួយចំនួន ពីព្រះតេជគុណ ព្រះគ្រូធម្មសាគរបញ្ញាមុនិ ម៉ុន ឌឺន ព្រះចៅអធិការវត្តព្រះធម្មសាគរារាម ហៅវត្តពាមក្រសោប និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (82)

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគ មួយចំនួន ពីព្រះតេជគុណ ព្រះគ្រូធម្មសាគរបញ្ញាមុនិ ម៉ុន ឌឺន ព្រះចៅអធិការវត្តព្រះធម្មសាគរារាម ហៅវត្តពាមក្រសោប និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មានសង្ឃដីកានាឱកាសនោះ ព្រះគ្រូធម្មសាគរបញ្ញាមុនិ ម៉ុន ឌឺន មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងក្រុមការងារបាន ​ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះគ្រូធម្មសាគរបញ្ញាមុនិ ម៉ុន ឌឺនធី ក្នុងការយកព្រះទ័យទុកដាក់​ប្រទាន​នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់​ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលអនុសាខាបានទទួលមាន៖
អង្ករ ២០ បាវ ស្មើនឹង១០០០គីឡូ មី១០ កេស ស្កសរ ១០០ គីឡូ ទឹកត្រី ១០កេស ទឹកស៊ីអ៉ីវ ១០កេស ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 នាទីមុន