រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (276)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានចំណាយពេលដ៏មានតម្លៃ បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តនាពេលនេះ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំក៏សូមចូលអបអរសាទរ លោក សំឃិត វៀន និងលោក ឃឹម ច័ន្ទឌី ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលរងខេត្តនាពេលនេះ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកទាំងពីរ ពិតជាពាំនាំបទពិសោធន៍ សមត្ថភាព និងចំណេះដឹងល្អៗ ដែលបានអនុវត្តកន្លងមក ដើម្បីចូលរួមដឹកនាំ ចាត់ចែងការងាររបស់រដ្ឋបាលខេត្តកោះកុង ឱ្យទទួលបានជោគជ័យ និងសមស្របទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 ម៉ោងមុន