រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារមួយចំនួន ចូលរូមរំលែកទុក្ខគ្រួសារ សព វរសេនីយ៍ត្រី ប៉ុក សុង ដែលទទួលមរណភាព ដោយរោគាពាធ នៅមន្ទីរពេទ្យ ព្រះកេតុមាលា រាជធានីភ្នំពេញ បច្ចុប្បន្ន សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តជោតញ្ញាណ ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (135)

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារមួយចំនួន ចូលរូមរំលែកទុក្ខគ្រួសារ សព វរសេនីយ៍ត្រី ប៉ុក សុង ដែលទទួលមរណភាព ដោយរោគាពាធ នៅមន្ទីរពេទ្យ ព្រះកេតុមាលា រាជធានីភ្នំពេញ បច្ចុប្បន្ន សពបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តជោតញ្ញាណ ខេត្តកោះកុង។

នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខ ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបានបាត់បង មនុស្សជាទីស្រឡាញ់របស់ កូនចៅ ទាំងអស់គ្នា និងសូមអោយកូនចៅទាំងអស់កុំអស់សង្ឃឹមបន្តប្រកបរបរជីវិតចិញ្ចឹមប្រចាំថ្ងៃអោយបានកាន់តែប្រសើរ តទៅថ្ងៃមុខ ជាពិសេសណែនាំជូនបងប្អូន អោយពួកគាត់ យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម។

សម្ភារដែលសាខាចូលបុណ្យ រួមមាន៖ទឹកសុទ្ធ១កេស មី១កេស ត្រីខ ១ឡូ អាវយឺត២ និងថវិកា ១៥០.០០០រៀល។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 36 នាទីមុន