រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមការងារ ទទួលបន្ទុកសុខភាពសាខា សហការជាមួយមន្ត្រីប្រចាំការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកោះកុង អាជ្ញាធរសង្កាត់ស្ទឹងវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជួបការលំបាកចំនួន ២នាក់

ដោយ ហេង គីមឆនចំនួនទស្សនា (85)

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃច័ន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមការងារ ទទួលបន្ទុកសុខភាពសាខា សហការជាមួយមន្ត្រីប្រចាំការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកោះកុង អាជ្ញាធរសង្កាត់ស្ទឹងវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជួបការលំបាកចំួនន ២នាក់ ៖ ​១.ស្ត្រីឈ្មោះ ញាត់ ចាន់ធឿន អាយុ២៨ឆ្នាំ សម្រាលបានកូនភ្លោះប្រុស២នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ២.ស្ត្រីឈ្មោះ គង់ ស្រីម៉ាច សម្រាលបានកូនស្រីម្នាក់ នៅភូមិព្រែកស្វាយ (ម្តុំគំនរចាក់សំរាម) សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា កុមារ និងទារក ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ ​១.ស្ត្រីឈ្មោះ ញាត់ ចាន់ធឿន អាយុ២៨ឆ្នាំ សម្រាលបានកូនភ្លោះប្រុស២នាក់ ទទួលបានអង្ករ៥០គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឳរ៉ាល់​​១កេស ខោទឹកនោម ១០ខោ អាវយឺត០២ សាប៊ូដុំ៣ដុំ ព្រមទាំងថវិកា៨០,០០០រៀល ២.ស្ត្រីឈ្មោះ គង់ ស្រីម៉ាច សម្រាលបានកូនស្រីម្នាក់ រស់នៅ(ម្តុំគំនរចាក់សំរាម)ទទួលបាន៖ អង្ករ៥០គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឳរ៉ាល់១កេស ទឹកត្រី៦ដប អាវយឺត០៨ មុងសុវត្ថិភាព១ ខោទឹកនោម២០ខោ ភួយ១ឈុត តង់១ កន្ទេល១ សាបូ៣ដុំ កាធុនដែក១ ព្រមទាំងថវិកា ៨០,០០០រៀល ផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន