រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លីរវាងលោកស្រី ឡាន់ តួង (លោកស្រី ភី តន ជាតំណាង) និងលោកស្រី ញ៉ូង អូន ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (143)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លីរវាងលោកស្រី ឡាន់ តួង (លោកស្រី ភី តន ជាតំណាង) និងលោកស្រី ញ៉ូង អូន ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានអញ្ជើញភាគីម្ខាងៗចូលជួបម្តងម្នាក់ ដោយមានការចូលរួមពីមេភូមិត្រពាំង មេឃុំស្រែអំបិល មន្ត្រីការិយាល័យភូមិបាលស្រុក និងអភិបាលស្រុកស្រែអំបិល។
ករណីទំនាស់ដីធ្លីនេះ គឺកើតមានឡើងរវាងម្តាយក្មេក ឈ្មោះ ឡាន់ តួង (ស្លាប់) បានធ្វើការបែងចែកដីមួយកន្លែងនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ជូនប្តីប្រពន្ធលោកស្រី ញ៉ូង អូន (ដីកំពុងរស់នៅសព្វថ្ងៃ) ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នា ហើយលោកស្រី ភី តន ជាកូនឈ្មោះ ឡាន់ តួង បានស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្ត ដើម្បីប្រគល់ដីនោះទៅប្អូនប្រុសរបស់លោកស្រី ត្រូវជាអតីតប្តីលោកស្រី ញ៉ូង អូន។ ករណីនេះ រដ្ឋបាលឃុំស្រែអំបិល និងរដ្ឋបាលស្រុកស្រែអំបិល ធ្លាប់បានធ្វើការសម្របសម្រួលជាច្រើនដងរួចមកហើយ ប៉ុន្តែលោកស្រី ភី តន មិនយល់ព្រម ហើយក៏បន្តស្នើសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្ត។
ករណីនេះ នឹងរង់ចាំការដោះស្រាយបន្តលើកក្រោយទៀត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន