រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពីករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៨០គ្រួសារ ស្ថិតនៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (190)

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពីករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៨០គ្រួសារ ស្ថិតនៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
បន្ទាប់ពីបានស្តាប់ការបង្ហាញរបស់តំណាងប្រជាពលរដ្ឋរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានណែនាំ និងពន្យល់ប្រាប់ជូនតំណាងប្រជាពលរដ្ឋថា៖
១-ទីតាំងដី​ដែល​បងប្អូនប្រជាពលរដ្ឋ​អះអាងថាមានទំនាស់នោះ គឺ​ជាដី​មិនមាន​បណ្ណកម្មសិទ្ធិ​ទាំងអស់ ហើយ​បច្ចុប្បន្ននេះជាដីរបស់រដ្ឋ។
២-កិច្ចប្រជុំថ្ងៃនេះ គឺមិនមែនជាការប្រជុំដោះស្រាយទេ គ្រាន់តែជាកិច្ចប្រជុំប្រមូលព័ត៌មានប៉ុណ្ណោះ ហេតុនេះ សូមបងប្អូន​ប្រជាពលរដ្ឋទាំងអស់រង់ចាំឱ្យរដ្ឋបាលខេត្តរៀបចំយន្តការដោះស្រាយសិន៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន