រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុក ស្រែអំបិល ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (132)

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុក ស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ បន្ទាប់ពីកិច្ចប្រជុំលើកទី២ដែលក្រុមការងារ បានចុះទៅកំណត់និយាម កាដើម្បីកំណត់ទីតាំងដីទំនាស់។
ក្រោយពីបានពិភាក្សា អង្គប្រជុំបាន ឯកភាពគ្នា ដូចខាងក្រោម៖
១. លទ្ធផល ក្រុមការងារ បានរកឃើញថាទីតាំង ដីទំនាស់រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនខេម៉ាហ្ក្រា ហើយលោក អ៊ុយ វណ្ណៈ បានអះអាងថា ផ្ទៃដីទំនាស់ ពិតជា មាន ចំនួន៣ទីតាំង មានផ្ទៃដីទំហំ ៥០ហិកតា ១៧ ជាដីដែលស្ថិតក្នុងទីតាំង ដីវិនិយោគ របស់ក្រុមហ៊ុនខេម៉ាហ្ក្រា (ក្នុងនោះ ផ្ទៃដីទំហំ ០ហិកតា៩២ ស្ថិតនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២)។
២. លោក អ៊ុយ វណ្ណៈ សំណូមពរដល់រាជរដ្ឋាភិបាល សូមធ្វើការ ផ្តល់កម្មសិទ្ធិ ដីទំនាស់ទំហំ ៥០ហិកតា១៧ នោះជូនពួកគាត់។
៣. ក្រុមហ៊ុនខេម៉ាហ្ក្រា ស្នើ សុំសិទ្ធិ ជាសម្បទានិកលើទីតាំងដីមានទំនាស់ខាងលើនេះ ។
៤. លទ្ធផលនៃកិច្ចប្រជុំនេះ នឹង ធ្វើរបាយការណ៍ជូន ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុងដើម្បីពិនិត្យ សម្រេច។
លោក សុខ សុទ្ធី បានបញ្ជាក់បន្ថែមថា ចំពោះករណីនេះរដ្ឋបាលខេត្ត នឹងធ្វើរបាយការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំកន្លងមក ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ សម្រេច ហើយនៅពេល ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចរួចហើយនោះ រដ្ឋបាលខេត្ត សូមបិទបញ្ចប់ករណីនេះ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន